Thursday, August 27, 2015

របៀប​ដំឡើង​កម្មវិធីទូរស័ព្ទ​ភាសា​ខ្មែរ​ឥតគិត​ថ្លៃ-Android

ក្នុង​គោល​បំណង​ជំរុញ​ការ​ប្រាស្រ័យ​ទាក់​ទង​តាម​ទូរស័ព្ទ​ឲ្យ​កាន់​តែ​ប្រសើរ និង​ជាដំណោះស្រាយ​ដល់​បញ្ហា​លំបាក​ស្មុគស្មាញ​ ក្នុង​ការតំឡើង​ពុម្ព​អក្សរ​ខ្មែរ និង​សម្រួល​ដល់​អ្នក​ប្រើប្រាស់កម្មវិធី​ជា​ភាសា​បរទេស​​ទាំងអស់​នោះ ។ កម្មវិធី SPICE នៃ​អង្គការ​វិទ្យាស្ថាន​បើក​ទូលាយ ក្រោម​ការ​ឧបត្តម្ភ​ថវិកា​ពី USAID បានអភិវឌ្ឍ​កម្មវិធី​ទូរស័ព្ទ​មួយ​ចំនួន​ សម្រាប់​អ្នក​ដែល​មាន​ទូរស័ព្ទ​ដៃ​ប្រើប្រាស់​ប្រព័ន្ធ​ Android កំណែ​ប្រែ​ចាប់​ពី​ ២.១ ឡើងទៅ​ អាច​ប្រើប្រាស់​កម្មវិធី​ដែល​ផ្តល់​ជូន​នេះ​បាន​ដោយ​ងាយ​ស្រួល ។
Android_by_OI
កម្មវិធី​ដែល​បាន​អភិវឌ្ឍ​ឡើង​ ដោយ SPICE និង​អាច​ទាញ​យក​ប្រើប្រាស់​ដោយ​ឥត​គិត​ថ្លៃ​រួម​មាន៖
លក្ខណៈ​ពិសេស៖ កម្មវិធី​ទាំងនេះ​​អាច​បង្ហាញ​ និង​អនុញ្ញាត​ឲ្យ​មើល និង​វាយ​ភាសា​ខ្មែរ​បាន​យ៉ាង​ល្អ ទោះ​បី​ជាទូរស័ព្ទ​របស់​លោកអ្នក​មិនបាន​តំឡើង​ពុម្ព​អក្សរ​ខ្មែរ​ក៏ដោយ ។

ក. ក្តារ​ចុច​ស្តង់ដារ​ខ្មែរ – Standard Khmer Keyboard

Keyboardប្លង់​ក្តារ​ចុច​ស្តង់​ដារ​ខ្មែរ ត្រូវ​បាន​បង្កើត​ឡើង​ស្របតាម​ ស្តង់ដារ​ក្តារ​ចុច Google ហើយ​បាន​បន្ថែម​លក្ខណៈ​ពិសេស​ដូចជា៖
  • អាច​វាយ​អក្សរ​ខ្មែរ​បាន​លឿន និង​ងាយស្រួល
  • អាច​បង្ហាញ​ពាក្យ​ព្យាករណ៍ (Suggest) ពេល​កំពុង​វាយ
  • អាច​ពិនិត្យ​អក្ខរាវិរុទ្ធ​ និង​បន្ថែម​ពាក្យ​​ទៅ​លើ​បញ្ជី​ពាក្យ​ក្នុង​វចនា​នុ​ក្រម​ដែល​មាន​ស្រាប់ ។

ខ. សារខ្មែរ SMS – Sar Khmer SMS

Sar_Khmer_Talksសារខ្មែរ SMS ជា​កម្មវិធី​សម្រាប់​ផ្ញើ​សារ​ខ្លី SMS ងាយ​ស្រួល​ប្រើ សុវត្ថិភាពខ្ពស់ និង​មាន​សមត្ថភាព​អាច​សរសេរ និង​ផ្ញើសារ​ជា​ភាសាខ្មែរ​បាន​ដោយ​ពុំ​ចាំបាច់​មាន​តំឡើង​ពុម្អ​អក្សរ​ខ្មែរ ឬ Root ទូរស័ព្ទ​ឡើយ ។
ម៉្យាងវិញទៀត វា​ក៏អាច​បង្ហាញ​ពាក្យ​ព្យាករណ៍ (Suggest)  និងអាច​ពិនិត្យ​អក្ខរាវិរុទ្ធ​ និង​បន្ថែម​ពាក្យ​​ទៅ​លើ​បញ្ជី​ពាក្យ​ ដូច​នឹង​កម្មវិធី​ក្តារ​ចុច​ស្តង់ដារ​ផងដែរ ។

គ. វចនា​នុក្រម​ខ្មែរ ជួន ណាត – Choun Nath Dictionary

Dictionary_Choun_Nath_Wordវចនានុក្រម​ខ្មែរ ជួន ណាត ត្រូវ​បាន​គេ​និយម​ប្រើ​បំផុត ក្នុងការ​ស្វែងរក​អត្ថន័យនៃ​ពាក្យ ខ្មែរណាមួយ ដើម្បី​បង្កើន​ការយល់​ដឹង​ភាសាខ្មែរ ។ កម្មវិធី​នេះ​មាន​លក្ខណៈ​ពិសេស​ អាច​ឲ្យ​យើង​ស្វែងរក​ពាក្យ​ដោយ​ប្រើប្រាស់​អក្សរ​យូនីកូដ និង​អាច​ចុច​មើល​អត្ថន័យ​នៃ​ពាក្យ​ណាមួយ​ផ្សេង​ទៀត​ចេញ​ពី​ពាក្យ​មួយ ។ មួយ​វិញ​ទៀត បន្ទាប់​ពី​តំឡើង​កម្ម​វិធី​នេះ​ហើយ វា​នឹង​ធ្វើ​ការត្រួត​ពិនិត្យ​រក​ប្លង់​ក្តារ​ចុច​ខ្មែរ និង​ស្នើរ​ឲ្យ​តំឡើង​ប្រសិន​បើ​មិនមាន ។

ឃ. អំណាន RSS – Omnan RSS

RSS_Collectionអំណាន RSS ជា​កម្មវិធី​បណ្តុំ​ព័ត៌មាន​លើ​អ៊ីនធើណេត ដែល​បង្ហាញ​នូវ​រាល់​មាតិ​កា​អត្ថបទ នៃ​ព័ត៌មាន​នានា​ដែល​នៅ​លើ​បណ្តាញ​សារ​ព័ត៌មាន​ផ្សេងៗ ដែល​លោកអ្នក​ពេញចិត្ត ។ កម្មវិធី​នេះ​ជួយ​ឲ្យ​លោកអ្នក​អាច​រៀបចំ ទទួល​យក​ព័ត៌​មាន​តាម​តម្រូវ​ការ និង​ចំណេញ​ពេលវា ដោយ​ពុំចាំបាច់ ចូល​ទៅ​ទស្សនា​តំបន់​បណ្តាញ​នីមួយៗ ឬ​គេហទំព័រ​ដ៏ទៃ​ឡើយ ។

No comments:

Post a Comment