ក្នុងគោលបំណងជំរុញការប្រាស្រ័យទាក់ទងតាមទូរស័ព្ទឲ្យកាន់តែប្រសើរ និងជាដំណោះស្រាយដល់បញ្ហាលំបាកស្មុគស្មាញ ក្នុងការតំឡើងពុម្ពអក្សរខ្មែរ និងសម្រួលដល់អ្នកប្រើប្រាស់កម្មវិធីជាភាសាបរទេសទាំងអស់នោះ ។ កម្មវិធី SPICE នៃអង្គការវិទ្យាស្ថានបើកទូលាយ ក្រោមការឧបត្តម្ភថវិកាពី USAID បានអភិវឌ្ឍកម្មវិធីទូរស័ព្ទមួយចំនួន សម្រាប់អ្នកដែលមានទូរស័ព្ទដៃប្រើប្រាស់ប្រព័ន្ធ Android កំណែប្រែចាប់ពី ២.១ ឡើងទៅ អាចប្រើប្រាស់កម្មវិធីដែលផ្តល់ជូននេះបានដោយងាយស្រួល ។

កម្មវិធីដែលបានអភិវឌ្ឍឡើង ដោយ SPICE និងអាចទាញយកប្រើប្រាស់ដោយឥតគិតថ្លៃរួមមាន៖
លក្ខណៈពិសេស៖ កម្មវិធីទាំងនេះអាចបង្ហាញ និងអនុញ្ញាតឲ្យមើល និងវាយភាសាខ្មែរបានយ៉ាងល្អ ទោះបីជាទូរស័ព្ទរបស់លោកអ្នកមិនបានតំឡើងពុម្ពអក្សរខ្មែរក៏ដោយ ។
ក. ក្តារចុចស្តង់ដារខ្មែរ – Standard Khmer Keyboard

- អាចវាយអក្សរខ្មែរបានលឿន និងងាយស្រួល
- អាចបង្ហាញពាក្យព្យាករណ៍ (Suggest) ពេលកំពុងវាយ
- អាចពិនិត្យអក្ខរាវិរុទ្ធ និងបន្ថែមពាក្យទៅលើបញ្ជីពាក្យក្នុងវចនានុក្រមដែលមានស្រាប់ ។
ខ. សារខ្មែរ SMS – Sar Khmer SMS

ម៉្យាងវិញទៀត វាក៏អាចបង្ហាញពាក្យព្យាករណ៍ (Suggest) និងអាចពិនិត្យអក្ខរាវិរុទ្ធ និងបន្ថែមពាក្យទៅលើបញ្ជីពាក្យ ដូចនឹងកម្មវិធីក្តារចុចស្តង់ដារផងដែរ ។
គ. វចនានុក្រមខ្មែរ ជួន ណាត – Choun Nath Dictionary

ឃ. អំណាន RSS – Omnan RSS

No comments:
Post a Comment