Android L មានស្ទើតែគ្រប់ម៉ូដែលទូរស័ព្ទកំពូលៗរបស់ក្រុមហ៊ុននីមួយៗទៅហើយ តែសម្រាប់ Huawei គឺទើបតែនឹងមានតាមគេតាមឯងដែរ។
កំណែជំនាន់ថ្មីនេះ គ្រាន់តែកំណែសាកល្បងតែប៉ុណ្ណោះ ហើយក៏នៅមានកំហុសផ្សេងៗទៀតដែរ។ វាមានលេខកំណែ V100R001C00B126 ឬ V100R001C00B148 (សម្រាប់តែ MT2-L03) តែប៉ុណ្ណោះ។ បើសិនជាលោកអ្នកតម្លើងហើយ ចង់ត្រលប់ទៅកាន់ Jelly Bean នោះក៏គ្មានបញ្ហានោះដែរ។
របៀបតម្លើង៖
- ទាញយក B309 (Android 5.1 Lollipop)
- មាន Micro SD Card 4GB
- Format SDcard
- ពន្លា B309.zip
- ចម្លង folder dload ដាក់ចូលក្នុង sdcard
- បិទទូរស័ព្ទហើយដាក់ sdcard ចូលក្នុងទូរស័ព្ទ
- បើកទូរស័ព្ទដោយចុច VOL UP + VOL DOWN + POWER ព្រមគ្នា រហូតទូរស័ព្ទបើកចេញ
- រង់ចាំមួយសន្ទុះ វានឹងដំណើរការ install firmware តាមដំណើររបស់វា
No comments:
Post a Comment